General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចូលរួមកិច្ចប្រជុំស្ដីពីការចុះអធិការកិច្ច លើអយ្យការមន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារ

Loading

កំពង់ឆ្នាំង ៖ ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ លោក លោកស្រីស្នងការរងពាក់ព័ន្ធ លោក លោកស្រី នាយ នាយរងការិយាល័យចំណុះផែនពាក់ព័ន្ធ លោក លោកស្រីនាយផ្នែករដ្ឋបាលចំណុះការិយាល័យពាក់ព័ន្ធ និងមន្ត្រី​ទទួលកាន់ឯកសារសំណុំរឿង  ចូលរួមក្នុងកិច្ចប្រជុំស្ដីពីការចុះអធិការកិច្ច លើអយ្យការមន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារ (អនុលោមមាត្រា ៣៤ និងមាត្រា៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)  ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអមជាមួយដោយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕