General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៦ កញ្ញា ចំនួន ៥៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៣៩នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៣៩នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៣៩នាក់ រួមមាន ៖

+ជួញដូរ ៦ករណី ឃាត់ ១២នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ៣២ករណី ឃាត់ ៦៥នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ២១ករណី ឃាត់ ៦២នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១១៨,៣៣ក្រាម។

-មេតំហ្វេតាមីន(Wy)= ៤,៤៤ក្រាម។

-កេតាមីន(Ke)= ៦៩,០៧ក្រាម។

-អុិចស្តាសុី(mdma)= ៦៣៨,៥៣ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៨ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ១០នាក់ ចាប់យកIce ៤,២៧ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣៨ក្រាម។

៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៥,៥៦ក្រាម។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៨នាក់ ចាប់យកIce ០,៣៤ក្រាម។

៦ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,៨៨ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

៨ / ព្រះសីហនុ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ស្រី ២នាក់ រក្សាទុក ១៧ករណី ឃាត់ ឃាត់ ៣០នាក់ ស្រី ២នាក់ ប្រើប្រាស់ ១៧ករណី ឃាត់ ៣៧នាក់ ស្រី ១នាក់ ចាប់យកIce ៧១,៧៧ក្រាម, Wy ៤,៤៤ក្រាម, Ke ៦៩,០៧ក្រាម និងMDMA ៦៣៨,៥៣ក្រាម។

PM : ១អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៥ក្រាម៕