ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចូលរួមធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកស្វាយជ្រំ នៅវត្តទួលធាតុ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកជំទោវ សុខ វិឡាយ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំគោកព្រីង លោក សុទ្ធ គឹមច័ន្ទ ប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោកស្រី ជុំ ម៉ៅលក្ខណា អភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំពិធីនេះ ក៏មានការចូលរួមមានពី លោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាលសាលាស្រុកស្វាយជ្រំ លោកមេបញ្ជាការរងផ្នែក សឹករងស្រុកស្វាយជ្រំ លោកមេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំគោកព្រីង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង លោក លោកស្រី នាយកសាលាក្នុងឃុំ លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ តំណាងប្រជាពលរដ្ឋក្នុងឃុំ សរុបចំនួន ១៥៨នាក់ស្រី៧២នាក់ មន្ត្រីរាជការ ៣២នាក់ ស្រី ១២នាក់
ចំពោះបញ្ហាសំណូមពរ និងចម្លើយ ត្រូវបានដំណោះស្រាយ និងបានបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ៕