General Commissariat of National Police
.

ចែករំលែកនូវសេចក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំទៅ ដល់អ្នករួមការងារទោះតិចតួចស្តួចស្តើងប៉ុន្តែបានផ្តល់នូវស្នាមញញឹមនិងភាពកក់ក្តៅដ៏ធំធេង

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខចំពោះបងប្អូន ក្រុមបុគ្គលិកអនាម័យ ក្រុមជាងសំណង់សរុបចំនួន ១៥នាក់ ដែលលោក កំពុងបំពេញការងារ នៅក្នុងបរិវេណស្នងការដ្ឋាន ។

ក្នុងការសំណេះសំណាលសាកសួរ សុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តនិងការខិតខំ បំពេញការងារជាប្រចាំនារយៈ ពេលកន្លងមករបស់បងប្អូន ដែលមានចំណែកយ៉ាងធំធេងធ្វើឱ្យបរិវេណស្នងការដ្ឋាន មានសោភ័ណ្ឌភាព ល្អគួរជាទីពេញចិត្ត ហើយលោកសូមឱ្យបងប្អូនខិតខំបន្តបំពេញការងារនេះជាបន្តទៀត ។

នៅក្រោយបញ្ចប់ការសាកសួរសុខទុក្ខ និងផ្តាំផ្ញើរួចមកនាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នាពេលខាងមុខ នេះលោកឧត្តមសេនីយ៍ទោស្នងការបានផ្តល់នូវអំណោយ រួមមាន សារុង គ្រឿងបរិភោគ និងថវិកាមួយចំនួនផង ជាការលើកទឹកចិត្តដល់ពួកគាត់ទាំង ១៥នាក់ ។

សកម្មភាពនៃការចែករំលែកនូវសេចក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំទៅដល់អ្នករួមការងារនៅពេលនេះពួកគាត់ទាំងអស់គ្នាមានសេចក្តីរំភើបរីករាយឥតឧបមា និងប្តេជ្ញាបន្តខិតខំបំពេញការងារនេះបន្ថែមទៀតដោយស្នាមញញឹម៕