ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថានៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ បានផ្ដល់ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានដូចខាងក្រោម៖
-ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន៦១នាក់,ប្រុស៣០នាក់។
-ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ៧៧ នាក់,ប្រុស ៤២នាក់ ៕