រាជធានីភំ្នពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំ រៀបចំក្រុមការងារ ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យចំណុះសេនាធិការដ្ឋានជាច្រើនរូប។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន បានលើកទឹកចិត្ត និងបានណែនាំឲ្យក្រុមការងារនីមួយៗខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ដើម្បីធ្វើឲ្យសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដែលគ្រោងធ្វើនៅពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក ៕