ព្រះវិហារ៖ នៅថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះដែរ អញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការក្រុង/ស្រុកទាំង០៨។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការបានធ្វើការផ្សព្វផ្សាយ នូវអនុសាសន៍ណែនាំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ ឆមាសទី ០១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់ការិយាល័យជំនាញ និងអធិការដ្ឋានក្រុងស្រុកទាំង ០៨ ត្រូវធ្វើការ ត្រួតពិនិត្យ រាល់សកម្មភាពបទល្មើសដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម ចរាចរណ៍ និងក្មេងទំនើងត្រូវធ្វើការបង្ក្រាបឲ្យខាន់តែបាន។ធ្វើការត្រួតពិនិត្យលើការប្រើប្រាស់អាវុធលើមន្រី្តក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទាំងផ្នែករដ្ឋបាលស៊ីវិល នគរបាល និងពន្ធនាគារ ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវតាមច្បាប់ ករណីបើរកឃើញថាមន្ត្រីណាម្នាក់ប្រើប្រាស់អាវុធមិនមានលិខិតអនុញ្ញាតត្រឹមត្រូវនោះទេនឹងត្រូវយកមកដាក់ទោសទៅតាមច្បាប់ ។ ជាពិសេសផ្សព្វផ្សាយស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព ក្នុងព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៤ដែលនិងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
មុនបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការសូមជូនពរដល់កងកម្លាំងទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំ នៅពេលនេះសូមជួបតែពុទ្ធពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពល កុំបីឃ្លៀងឃ្លាតឡើយ៕