General Commissariat of National Police
.

ក្នុងរយៈពេលដ៏ខ្លីមន្រ្តីនគរបាលជំ​នាញ បានផ្តល់អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានចំ​នួន១៥,៣១០នាក់ ស្មេីនឹង១៣៥% លើសផែនការចំនួន៤,២២១នាក់​ ស្មេី​នឹង៣៥%

Loading

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នង​ការ​នគរបាលខេត្តបាត់​ដំបង​ ផែនការងារអត្ត​សញ្ញាណកម្ម​ ដែលមានលោកឧត្តមសេនីយ៍ត្រី​ ម៉ាក ​ទន​ ស្នងការរងទ​ទួលផែន​បាន​ដឹកនាំមន្រ្តីជំនាញចុះពង្រឹងការងារអត្តសញ្ញាណកម្មដោយផ្តោតលេីការគ្រប់គ្រងការស្នាក់នៅ និងការ​ងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៦ មានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកបវេល និងស្រុកសំ​ពៅលូន។

ជាលទ្ធផលផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋគ្រប់អាយុ១៥ឆ្នាំ ក្នុងឆ្នាំ២០២៤ទទួលបាន​១៥,​៣១០នាក់ ស្មេីនឹង១៣៥% លើសផែនការចំនួន ៤,​២​២​១នាក់​ ស្មេីនឹង៣៥%។ អត្តសញ្ញាណប័ណ្ណផុតសុព​ល​ភាពប្រេីប្រាស់ផ្តល់​បាន ៤១,៥៨៩នាក់ ស្មេីនឹង៦៥% នៅ​ សល់​៣,៥​៩២​៣​នាក់ ស្មេីនឹង៣៥% ។

ចំពោះពលរដ្ឋ ដែលមានអត្តសញ្ញា​ណប័ណ្ណ អស់សុពលភាព បានធ្វើការផ្តល់ ជូនបានចំនួន៦៥ %នៅសល់ ៣៥% ត្រូវ ផ្តល់បន្តចាប់ពីខែ​វិច្ឆិកា និងខែធ្នូឆ្នាំ២០២៤​នេះ ។

តាមការសន្និដ្ឋាន ក្រោយពីចុះពិនិត្យ និងជម្រុញការ​ងារអត្តសញ្ញាណ​ប័ណ្ណ ចំនួន៦ស្រុក រួចមក ឃើញថា ពលរដ្ឋមានការយកចិត្តទុកដាក់ ក្នុងការសហកាជា​មួយ មន្រ្តីជំនាញផ្តល់អត្តសញ្ញាណប័ណ្ណ និងបាន​យល់​ ដឹងពីសារសំខាន់នៃអត្តសញ្ញា​ ណប័ណ្ណឬឯកសារពាក់ព័ន្ធផ្សេងទៀត​ដែលបញ្ជាក់ជាពលរដ្ឋ ដែលមានសញ្ជាតិខ្មែរ ស្របច្បាប់ ហើយមានតម្រូវ​ការចាំបាច់ជាច្រើនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ទើបជាលទ្ធផល ទទួលបាន អត្តសញ្ញាណប័ណ្ណគ្រប់អាយុ បានចំ​នួន១៣៥% លើសផែនការរហូតដល់ ៣៥ % ។

នៅពេលបន្តបន្ទាប់លោកឧត្តមសេ​នីយ៍ទោ ស្នងការ នឹងបន្តជម្រុញឱ្យក្រុមការងារនេះ ធ្វេីការជម្រុញឱ្យកាន់តែមានប្រសិទ្ធិភាព បន្ថែមទៀតលេីការងារ អត្តសញ្ញាណកម្មនេះ នៅទូទាំងខេត្ត ពិសេសការប្រេីប្រាស់រថយន្តចល័ត ដែលមានស្រាប់ចុះទៅបំពេ​ញបែបបទ ផ្តល់​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមសាលារៀន​រដ្ឋ និងឯកជន ក៏ដូចជានៅតាមមូលដ្ឋានឃុំ​ សង្កាត់ក្នុងខេត្ត​ ដេីម្បីបង្កលក្ខណៈងាយស្រួលមួយកម្រិតធំទៀត ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ៕