General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធីបិទបញ្ចប់ការប្រកួតបាល់ទាត់ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

Loading

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤ កងកម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងពិធីបិទបញ្ចប់ការប្រកួតបាល់ទាត់ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ពិធីនេះប្រារព្ធឡើងនៅកីឡាដ្ឋាន មន្ទីរអប់រំយុវជននិង កីឡាខេត្តព្រៃវែង ៕