(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មី និងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តឧត្តរមានជ័យ ដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប។