General Commissariat of National Police
.

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​ ០២​ សីហា​ ចំនួន​ ៤៦​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ១៣៥​នាក់​

Loading

រាជធានី​ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​ ១៣៥​នាក់​ (​ស្រី​ ២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៤៦​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ ។​
​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ១៣៥​នាក់​ រួម​មាន​ ៖
+​ជួញដូរ​ ៤​ករណី​ ឃាត់​ ១២​នាក់​(​ស្រី​ ០​នាក់​)
+​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១៨​ករណី​ ឃាត់​ ៣០​នាក់​(​ស្រី​ ២​នាក់​)
+​ប្រើប្រាស់​ ២៤​ករណី​ ឃាត់​ ៩៣​នាក់​(​ស្រី​ ០​នាក់​)
​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែសីហា​ រួម​មាន​ ៖
-​មេ​តំ​ហ្វេ​តា​មីន​(Ice)=​ ៤៣៣,៦៧​ក្រាម​។​
-​មេ​តំ​ហ្វេ​តា​មីន​(Wy)=​ ០,៦៥​ក្រាម​។​
​លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖
Police:​ ៧​អង្គភាព​
១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​

២​ /​ កំពង់ចាម​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៥,០៣​ក្រាម​។​

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២១,៤២​ក្រាម​ និង​Wy​ ០,៥៤​ក្រាម​។​

៤​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១០​ករណី​ ឃាត់​ ២០​នាក់​ ចាប់​យក​Ice​ ២,៦៦​ក្រាម​។​

៥​ /​ ព្រះ​វិហារ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Wy​ ០,១១​ក្រាម​។​

៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៧​នាក់​។​

៧​ /​ ព្រះ​សីហ​នុ​៖​ រក្សា​ទុក​ ១២​ករណី​ ឃាត់​ ២០​នាក់​ ស្រី​ ២​នាក់​ ប្រើប្រាស់​ ១១​ករណី​ ឃាត់​ ៥៣​នាក់​ ចាប់​យក​Ice​ ១៥,៨៧​ក្រាម​។​

PM​ :​ ៣​អង្គភាព​
១​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២១៥,១៤​ក្រាម​។​

២​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១០,២០​ក្រាម​។​

៣​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១៦៣,៣៥​ក្រាម​។​

៤​ /​ ព្រះ​សីហ​នុ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​៕