General Commissariat of National Police
.

លោកអធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុក នាំយកអំណោយ និងថវិកា ចែកជូនដល់លោកយាយចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត

Loading

ស្វាយរៀង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ នាទី លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុក នាំយកអំណោយ និងថវិកា ចែកជូនដល់លោកយាយចំនួន២គ្រួសារដែលមានជីវភាពខ្វះខាត។

គ្រួសារទី១:លោកយាយ កែន ម៉ៅ អាយុ៨៦ ឆ្នាំចាស់ជរា ស្ថិតនៅភូមិព្រៃរកា ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សម្ភារ និងថវិកាសប្បុរសជនរួមមាន: អង្ករ២៥គ.ក,ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ,ប៊ីចេង១កញ្ចប់ និងថវិកាចំនួន១៥០.០០០រៀល

គ្រួសារទី២:លោកយាយ ញឹម សាវ៉ាន់ អាយុ៧៣ឆ្នាំ និងលោកយាយ ញឹម យ័ន្ត អាយុ៦០ឆ្នាំ ពិការភ្នែក ស្ថិតនៅភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភារ និងថវិកាសប្បុរសជនរួមមាន: អង្ករ៥០គ.ក,ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ,ប៊ីចេង១កញ្ចប់ ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន៤៤០.០០០រៀល។ ដោយមានការចូលរួមពី:
-លោកវរសេនីយ៍ត្រី អ៊ុង រក្សា នាយផ្នែកអន្តោប្រវេសន៍
-លោកអនុសេនីយ៍ឯក អោ សុភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ
-លោកអនុសេនីយ៍ឯក អ៊ុល មករា អន្តោប្រវេសន៍
-លោក រាជ សារ៉ាត់ ចាងហ្វាងរស្មីគោកធ្លក។
+សប្បុរសជនជួយឧបត្ថម្ភរួមមាន:
១. លោកអធិការនគរបាលស្រុក ទឹកត្រី២យួរ,ទឹកសុីអុីវ២យួរ,ប៊ីចេង២កញ្ចប់ ថវិកាចំនួន ៥០.០០០រៀល។
២.លោកវរសេនីយ៍ត្រី ឆាយ សាវី នាយប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក ថវិកាចំនួន៨០.០០០រៀល។
៣.សម្លាញ់ ជ័យ អាជីវករកែងឈើទាល ថវិកាចំនួន៥០.០០០រៀល។
៤.សម្លាញ់ឃ្លី អាជីវករកែងឈើទាល ថវិកាចំនួន៦០.០០០រៀល។
៥.លោក រាជ សារ៉ាត់ អង្ករ៥០គ.ក ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន២០០.០០០រៀល។
៦.លោក ស្រី វី ថវិកាចំនួន៨០.០០០រៀល។
៧.សម្លាញ់ រាជ សារ៉េត ថវិកាចំនួន៤០.០០០រៀល។
សរុបថវិកាចំនួន៦៥០.០០០រៀល៕