សេចក្តីបំភ្លឺព័ត៌មាន
អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ ថ្ងៃនេះសង្កេតឃើញតាមបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី នៅត្រង់ចំណុច ជាប់របងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវបេតុងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ។