រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ឯកឧត្តម ចាង យៀពួ ស្នងការង នៃស្នងការដ្ឋានសន្តិសុខសាធារណៈ ខេត្តសានតុង។
នៅក្នុងជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូកម្ពុជា និងគណៈប្រតិចិន សរុបចំនួន ១៦រូប ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលប្រទេសទាំង ០២ ឱ្យកាន់តែល្អប្រសើរឡើង៕