General Commissariat of National Police
.

កម្លាំងជំនាញផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះអនុវត្ត ផែនការសកម្មភាព យុទ្ធនាការ លុបបំបាត់បទល្មើសគ្រឿងញៀន និងបទល្មើស ប្រឆាំងការជួញដូរមនុស្ស តាមគោលដៅទីតាំងសប្បាយដ្ឋាន នានា

Loading

មណ្ឌលគិរី ៖ ក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី និងមានការសម្រប​សម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្ត។ ដោយមាន បញ្ជាដឹកនាំ និងធ្វើការប្រជុំដាក់ផែនការ សកម្មភាព យុទ្ធនា​ការ លុបបំបាត់ បទល្មើស គ្រឿងញៀន និង បទល្មើស ប្រឆាំងការជួញដូរមនុស្ស ជួញដូរផ្លូវភេទ នៅតាមទីតាំងងាយរងគ្រោះ ក្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគា សប្បាយ​ដ្ឋាននានា ។​

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ២១ និង១៥នាទី យប់កម្លាំង​ជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម និងកំលាំងកងរាជអាវុធហត្ថស្រុកកោះញែក ។ ក្នុងយុទ្ធនាការនេះបានប្រើ​ប្រាស់ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថសរុប ចំនួន ២១នាក់ នាក់ ស្រី ១នាក់ និង​បាន​បញ្ចប់ប្រតិបត្តិការនៅវេលា ម៉ោង ២៤ និង ០០ នាទី នៅថ្ងៃ ខែ ឆ្នាំដដែល។

អំពីលទ្ធផលអនុវត្តបានទីតាំងខារ៉ាអូខេ និងម៉ាស្សាកោសជប់ ចំនួន ០៣ទីតាំង មានបុគ្គលិកសរុប ចំនួន ១៤នាក់ ស្រី ១៣នាក់ បានធ្វើតេស្តវិភាគរកសាធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលអវិជ្ជមាន ១៤នាក់ ( – ) ស្រី ១៣នាក់ ដែលមានដូចខាងក្រោម ៖
ទី១ /យីហោ ផ្ទះស្នេហ៍ KTVមានបុគ្គលិក ចំនួន ០៧នាក់ ស្រី ០៦នាក់ ជាលទ្ធផលអវិជ្ជមាន(-)។
ទី២ /យីហោ ផ្ទះជួលម៉ាស្សាកោសជប់ (9999)​មានបុគ្គលិក ចំនួន ០៣នាក់ ស្រី ០៣នាក់ ជាលទ្ធផលអវិជ្ជមាន(-)
ទី៣ /យីហោ ផ្ទះជួលម៉ាស្សាកោសជប់ (យឹម ឡន) មានបុគ្គលិក ចំនួន ០៤នាក់ ស្រី ០៤នាក់ជាលទ្ធផលអវិជ្ជមាន(-) ៕