General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់

Loading

កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។

ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យកម្លាំងជំនាញខេត្ត ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋ នៅតាម ភូមិ-ឃុំ/សង្កាត់ និងផ្ដល់អតសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស នៅតាមបណ្ដាសាលារៀន ផងដែរ៕