ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំ លើកទិសដៅអនុវត្តការងារ តាមបណ្ដារការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ បានទទួលការអញ្ជើញចូលរួមពីសំណាក់លោក ស្នងការរង លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧ និងមន្ត្រីនគរបាលជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ៕