ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត បានទទួលស្វាគមន៍ គណៈប្រតិភូ ស្នងការដ្ឋានសន្តិសុខសាធារណៈខេត្តសានតុង ដឹកនាំដោយ ឯកឧត្តម ចាង យៀពួ អគ្គនាយករង នៃស្នងការដ្ឋានសន្តិសុខសាធារណៈខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិត ចិន ដើម្បីពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕