General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបសភាពការណ៍ការងារប្រចាំ ខែកញ្ញា និងទិសដៅអនុវត្តបន្តប្រចាំ ខែតុលា ឆ្នាំ២០២៤ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ

Loading

ខេត្តស្វាយរៀង ៖ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំ ខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តប្រចាំ ខែតុលា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ៖ លោកអធិការរង ,លោកនាយផ្នែក ,លោក-លោកស្រី នាយរងផ្នែក
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផផងដែរ ៕