ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៧ និង០០នាទី លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកងកម្លាំងក្នុងស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ ច្រៀងបទនគររាជ ច្រៀងបទពង្សាវតារខ្មែរផងដែរ៕