General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំ ខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤

Loading

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំ ខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមមាន ៖
-លោក -លោកស្រី ស្នងការរង
-លោកនាយការិយាល័យ ជំនាញ
-លោកអធិការនគរបាល ទាំង៨ក្រុង/ស្រុក ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ស្នងការ ថ្លែងការកោតសរសើរអំពីស្នាដៃ របស់កងកម្លាំងដែលចូលរួមយ៉ាងសកម្មធានាការពារបានល្អ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទជាបន្តបន្ទាប់ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលចូលរួមបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់និងមានការទំនួលខុសត្រូវខ្ពស់។

ជាកិច្ចបន្ត ការអាននូវរបាយការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការ ខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការបានបញ្ចប់ ហើយមតិចូលរួមរបស់ លោកស្នងការរង លោកប្រធានការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍រួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ ៕