General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ជាមួយក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិក នៃក្រុមប្រតិបត្តិផ្ទាល់ សរុបចំនួន ២៧រូប (ស្រី ០៥រូប)។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្សព្វផ្សាយ និងណែនាំដល់មន្រ្តីនៃក្រុមប្រតិបត្តិការផ្ទាល់ទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគោរពពេលវេលាម៉ោងធ្វើការចេញ-ចូល ព្រមទាំងប្រើប្រាស់ឯកសណ្ឋានការងារឱ្យត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕