ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់អាវការពារទឹកភ្លៀង ជូនដល់ ផែនការងារជំនាញចំនួន ០១ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន ០៥គឺផែនការងារនគរបាលសណ្តាប់ធ្នាប់ទទួលបានចំនួន ៨៨អាវ, ស្រុកសាមគ្គីមានជ័យទទួលបានចំនួន ១៥អាវ, ស្រុកកំពង់ត្រឡាចទទួលបានចំនួន ៣៦អាវ, ស្រុករលាប្អៀរទទួលបានចំនួន ៤៧អាវ, ស្រុកបរិបូណ៌ទទួលបានចំនួន ២៥អាវ និងក្រុងកំពង់ឆ្នាំងទទួលបានចំនួន ២៥អាវ ដើម្បីចែកទៅជំនាញសណ្តាប់ធ្នាប់ក្នុងផែននគរបាលសណ្តាប់ធ្នាប់ និងជំនាញសណ្តាប់ធ្នាប់ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រើប្រាស់នារដូវភ្លៀងធ្លាក់នេះផងដែរ៕