រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលជួបស្វាគមន៍ លោកស្រី Kary Malthus មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ នៃនគរបាលជាតិប្រទេសនូវេលហ្សេឡង់, លោក Daniel Kelly មន្រ្តីទំនាក់ទំនង នៃនគរបាលជាតិអៀរឡង់ និងលោកស្រី Jane Ohlsson មន្រ្តីទំនាក់ទំនងនគរបាលជាតិ តំណាងឱ្យតំបន់ន័រឌីក (Nordic) ប្រទេសស៊ុយអែត ន័រវេស ហ្វាំងឡង់ អ៊ីស្លង់ និងដាណែម៉ាក ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីបង្កើននូវទំនាក់ទំនងការងារ កិច្ចសហការផ្លាស់ប្ដូរព័តមាន រវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសនីមួយៗ សំដៅរួមគ្នាក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសការការពារនូវសិទ្ធិស្ត្រី និងកុមារពីការរំលោភបំពាន ហិង្សា ការជួញដូរផ្លូវភេទ ដើម្បីធានាបាននូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ ដែលធ្វើដំណើរឆ្លងកាត់ និងការស្នាក់នៅ ៕