General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ តំណាងនគរបាលជាតិប្រទេសនូវេលហ្សេឡង់ ប្រទេសអៀរឡង់ និងតំបន់ន័រឌីក (Nordic)

Loading

រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ លោកស្រី Kary Malthus មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ នៃនគរបាលជាតិប្រទេសនូវេលហ្សេឡង់, លោក Daniel Kelly មន្រ្តីទំនាក់ទំនង នៃនគរបាលជាតិអៀរឡង់ និងលោកស្រី Jane Ohlsson មន្រ្តីទំនាក់ទំនងនគរបាលជាតិ តំណាងឱ្យតំបន់ន័រឌីក (Nordic) ប្រទេសស៊ុយអែត ន័រវេស ហ្វាំងឡង់ អ៊ីស្លង់ និងដាណែម៉ាក ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅប្រទេសកម្ពុជា ដើម្បីបង្កើននូវទំនាក់ទំនងការងារ កិច្ចសហការផ្លាស់ប្ដូរព័តមាន រវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសនីមួយៗ សំដៅរួមគ្នាក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពីសេសពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលបញ្ហាបទល្មើសបច្ចេកវិទ្យានេះ កំពុងតែកើតមាននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា ផងដែរ ៕