សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការនគរបាលខេត្ត វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងប្រជុំពិភាក្សាសំណេះសំណាលជាមួយ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ៕