ខេត្តព្រៃវែង ៖ កម្លាំងវរសេនាតូចការពារព្រំដែនគោក ៦០៧ បន្តចុះល្បាតតាមគោលដៅដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងជាពិសេសបទល្មើសឆ្លងដែន នានាខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនឹងតាមបណ្តាភូមិសាស្រ្តខេត្តព្រៃវែង។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យល្បាតតាមគោលដៅខ្សែបន្ទាត់ព្រំដែននេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ បានខិតខំអនុវត្តនឹងគោរពតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែងធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-រៀតណាម ជាពិសេសបង្កើនការល្បាត និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនឱ្យបានជាប់ជាប្រចាំថ្ងៃផងដែរ ៕