ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃ ពុធ ៩កើត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលា ម៉ោង ៨និង ០០នាទី នៅក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ
២០២៤ដែលនិងខិតដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
-កិច្ចប្រជុំនេះបានប្រពិត្តឡើង ក្រោមអធិ
បតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌល
គិរីនិងមានការចូលរួមពីលោកលោកស្រីស្នងការរងលោកនាយការិយាល័យសរុបផែនការលោកនាយការិយាល័យអន្តរាគមន៍និតម្រួតបទបញ្ជាលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២លោកអធិ
ការ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៥ ។
ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ស្នងការ លោកបានមានប្រសាសន៍
បន្ថែមនូវផែនការរៀបចំការពារសន្តិសុខសណ្តប់ធ្នាប់ និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តនៅទឹកដីដ៏ស្រស់បំព្រងក្នុងទឹកដីនៃខេត្តមណ្ឌល
គិរីដែលសម្បូរទៅដោយធនធម្មជាតិបៃតងស្រស់នៃភូមិភាគឦសាន មួយនេះនិងធ្វើកាបែងចែកកម្លាំងនគរបាលទៅតាមចំណុចគោលដៅសំខាន់ៗមួយចំនួននិងពង្រឹងនៅការយាមល្បាតនៅតាមខ្សែបន្ទាត់ព្រំដែននិងពង្រឹងសន្តិសុសណ្តាប់ធ្នាបនិងសុវត្ថិភាពជូនប្រជាពលរដ្នទៅតាមបណ្តាក្រុងស្រុកទាំងប្រាំនាឧិកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ៕