កំពត ៖ នាព្រឹកថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន ចំនួន០៥រូប នាយការិយាល័យ ចំនួន០២រូប និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសិក្សាធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រងព្រំដែនទីតាំងសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ ទិសភូមិភាគទី៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប ដើម្បីបង្កើនការទទួលខុសត្រូវលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត ៕