General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំ​កម្លាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​នាំ​យក​ថវិកា​ប្រគល់​ជូន​គ្រួសារ​សព​លោកអនុសេនីយ៍​ឯក​ សេស​ ប៊ុនថន

Loading

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស វិត​ ស្នងការ​រង​ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក  ឱ​ នរិន្ទ​ នាយការិយាល័យបុគ្គលិក​ លោកវរសេនីយ៍ទោ ព្រហ្ម​ ពិសិដ្ឋ​ អធិការ នៃ​អធិការរដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត​ និងមន្ត្រីនគរបាលជាច្រើនរូប ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និងនាំយកថវិកាទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក​ សេស​ ប៊ុន​ថន​ នាយរងផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត​ ដែលបានទទួលមរណភាព នៅថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៤ នៅភូមិ​ផ្សារ​កណ្ដាល​ សង្កាត់ផ្សារ​កណ្ដាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ថវិកាដែលត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ១០,៩៩៥,០០០រៀល​ ក្នុងនោះចំនួន ៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និង ៤,៩៩៥,០០០រៀល ជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត​។ 

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំនូវការចូលរួមរំលែក​ទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងគណៈស្នងការ និងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់មន្ត្រីនគរបាល ធនធានមនុស្សដ៏ល្អ ស្វាមី លោកឪពុកជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក៕