General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមកិច្ចប្រជុំ ទទួលផែនការការពារចាំបាច់មួយចំនួន

Loading

សៀមរាប៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ ដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចូលរួមកិច្ចប្រជុំ ទទួលផែនការការពារចាំបាច់មួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕