General Commissariat of National Police
.

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង  ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (លួចម៉ូតូ០១គ្រឿងម៉ាក YAMAHA X-RIDE)

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨:៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក  បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទលួច (លួចម៉ូតូ០១គ្រឿងម៉ាក YAMAHA X-RIDE) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤B ផ្លូវលេខ៣៨៥ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ  កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៤:១០នាទីរំលងអាធ្រាត្រ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ង់ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៣ ផ្លូវទី១ បូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន)។ វត្ថុតាងចាប់យកមាន: ម៉ូតូ០១គ្រឿងម៉ាក YAMAHA X-RIDE ពណ៌ស្ល៊ែរ ពាក់ផ្លាកលេខ ភ្នំពេញ  1IR-0233 ដែលមានលេខតួ: MH3SE88BOKJ 104349 លេខម៉ាស៊ីន: E3R4E-0689941 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ  យ៉ង់ បញ្ញា លួចយកនៅពេលកើតហេតុ) ។ ចំណែកជនរងគ្រោះមានឈ្មោះ យន់ វណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ផ្នែកសាឡានផាត់មុខ ស្នាក់នៅផ្ទះលេខ៤B ផ្លូវលេខ៣៨៥ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាស្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕