General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

Loading

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលមានការចូលរួមពីសំណាក់ គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង២៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕