General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ១០-១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

Loading

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៨ កើត ខែភទ្របទឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ១០-១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

គោលបំណងសំខាន់ៗ របស់សិក្ខាសាលារួមមាន :
១. ធ្វើបច្ចុប្បន្នភាពលើភាពជាដៃគូ ស្តីពីការអនុវត្តកម្មវិធី Global SMART ។
២. ធ្វើការផ្លាស់ប្តូរព័ត៍មានពាក់ព័ន្ធបញ្ហាគ្រឿងញៀន ពិសេសគ្រឿងញៀនប្រភេទ ATS និងសារធាតុប៉ះពាល់សរសៃប្រសាទ(NPS) និងការទទួលខុសត្រូវរបស់រដ្ឋភាគីដែលជាសមាជិក ។
៣. ពិនិត្យ និងកែសម្រួលទិន្នន័យព័ត៌មានគ្រឿងញៀន របស់បណ្ដាប្រទេសសមាជិក ដែលបានបញ្ជូលនៅក្នុងប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ នៅក្នុង (DAINAP) របស់ UNODC។
៤. ពិភាក្សាពីផែនការការងារ សម្រាប់អនាគត ពិសេសស្តីពីការចែករំលែក ទិន្នន័យព័ត៌មានស្តីពី ការប្រើបំពានគ្រឿងញៀន សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិច (DAINAP) ។

សមាសភាពសរុបចំនួនន ៥០រូប មកពីបណ្ដាប្រទេសអាស៊ានទាំង១០ ព្រមទាំង ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសទីម័រ តំណាងស្ថានទូតអូស្រ្តាលី និងស្ថានទូតសហរដ្ឋអាមេរិក៕