ព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ទី០១ ខែសីហា ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ១០ នាទី កម្លាំងក្រុមការងារការិយាល័យទំនាក់ទំនងព្រំដែន BLO កំពង់ស្រឡៅ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់(ប្រុស)មានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ តេង ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ២/ឈ្មោះ កៅ វ៉ាន់ក្រី ហៅកៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កាប់គោ រស់នៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
វត្ថុតាងគ្រឿងញៀនចាប់យក៖
១/ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទមេតំហ្វេតាមីន (WY) ចំនួន ០១ គ្រាប់ ស្មើនឹងទម្ងន់ ០,១១ក្រាម។
សម្ភារចាប់យករួមមាន៖
១/ម៉ូតូម៉ាកចំនួន ០២ គ្រឿង (ចាស់)
២/ទូរស័ព្ទចំនួន ០២ គ្រឿង (ចាស់)
៣/លុយឡាវ ចំនួន៨៣០,០០០គីប (ប្រាំបីសែនបីម៉ឺនគីប)
៤/កាំបិតស្នៀត ចំនួន ០១ ដើម។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជួនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕