General Commissariat of National Police
.

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អញ្ជើញ បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនអ្នកពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ៖ គណៈកម្មាធិការខេត្តបន្ទាយមានជ័យ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ជូនដល់លោក-លោកស្រី ស្ថាប័នពាក់ព័ន្ធវិញខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ  ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ប្រារព្ធឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកស្រី រស់ សុផានី បានរាយការណ៍សង្ខេបពី វឌ្ឍនៈភាពរបស់ខេត្តបន្ទាយមានជ័យ និងកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយរដ្ឋបាលខេត្តតែងតែបានខិតខំយកចិត្តទុកដាក់ ពុះពារការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយមានការចូលរួមពីគ្រប់តួ អង្គពាក់ព័ន្ធ ក្នុងការជំរុញអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ជាពិសេស ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ ការធ្វើអធិការកិច្ចអត្ថពលករបរទេស បទល្មើសសេដ្ឋកិច្ចនិងបទល្មើសផ្សេងៗទៀត។ល។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ ក៏បានធ្វើការជំរុញណែនាំទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ផ្ដោតការយកចិត្តទុកដាក់ទៅនឹងបទបង្ហាញ ។

លោកជំទាវ ក៏បានលើកឡើងផងដែរថា កិច្ចការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សម្រេចជោគជ័យទៅបាន លុះត្រាតែមានកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសកងកម្លាំងមានសមត្ថកិច្ច ។ ដោយយើងត្រូវតាមដានរាល់ព័ត៌មាន ក៏ដូចជាសាកសួរនៅជនរងគ្រោះពាក់ព័ន្ធករណីជួញដូរមនុស្ស ដោយសម្ភាសន៍រកព័ត៌មានពាក់ព័ន្ធ ដើម្បីស្វែងរកនៅពេលខ្យល់ ដែលអូសទាញទៅ ក្នុងអំពើជួញដូរមនុស្សនេះ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕