General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដល់មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

Loading

ខេត្តបន្ទាយមានជ័យ ៖ នៅសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបិទវគ្គបំប៉នជំនាញស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី  វរសេនីយ៍ នាយការិយាល័យជំនាញ ប្រតិភូអមដំណើរ និងសិក្ខាកាមនគរបាលសរុបចំនួន ៤២នាក់៕