មណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៧ កើតខែភទ្របទឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤ តំណាងលោកឧត្តមសេនីយ៍ទោ ឡោសុខា លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធធានមនុស្ស បានដឹកនាំមន្រ្តីនគរបាលអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ខសព លោក អនុសេនីយ៍ឯក ទី គ្រីវ មន្រ្តីនគរបាលដែលចូលនិវត្តន៍ ដែលបានទទួលរណះភាពនៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នាវេលាម៉ោង ៥ និង ០០នាទី ព្រឹកដោយរោគាពាធ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំនូវសារំលែកទុក្ខ និងបាននាំយកនូវថវិកា ចំនួន ១.០០០.០០០៛ (មួយលានរៀល)និងគ្រឿងឧបភោគបរិភោគមាន ,អង្ករ ពីរបេស្មើនិងទម្ងន់ ៥០ គីឡូក្រាម ត្រីខ ៤យួរ, ទឹកសុទ្ធ វីតាល់ ចំនួន ១កេះ, មី ម៉ាម៉ា២កេះ ទៅប្រគល់ជូនដល់ក្រុមគ្រួសារ នៃសពនៅគេហដ្ឋាន។
ក្រោយពីបានធ្វើការប្រគល់ និងទទួលនូវថវិកា ជូនដល់ក្រុមគ្រួសារ មន្រ្តីនគរបាលដែលបានទទួលមរណៈភាពខាងលើនេះ រួចមកលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរង បានសំដែងនូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត នូវកាបាត់បង់មន្រ្តីនគរបាលជាតិ០១ រូប ដែលរយៈ ពេលកន្លងមក បានយកចិត្តទុកខិតបំពេញការងារ បំរើជាតិមាតុភូមិ ដោយពុំខ្លាចនូវកានឿយហត់ និងខិតខំបំរើការងារដល់អង្គភាពល្អ និងសកម្មក្នុងកិច្ចការងារ និងបំរើបុព្វហេតុជាតិមាតុភូមិ ។
មុននិងបញ្ចប់លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ផងដែរថា ថវិកាទាំងអស់នេះដែលបានប្រមូល បានមកពីកងកមកម្លាំងនគរបាលយើងរួមអង្គភាព និងជាថវិកាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលបានប្រគល់ជូនដល់ក្រុមគ្រសារនៃសព ដើម្បីយកទៅចាត់ចែក្នុងពិធីបុណ្យសព អោយបានសមរម្យទៅតាមប្រពៃណី ជាតិ៕