កំពង់ចាម៖ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខរត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី ប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ដោយលោក អូត ឈាងលី អតីតអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ ជំនួសលោក ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ដែលត្រូវបានទទួលតំណែងថ្មី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ទុន ណេត ពីអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ុន ឡាដា ដែលត្រូវទៅកាន់ជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ វិញ ៕