General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ អុីម សត្យា ចាត់តំណាងដឹកនាំប្រតិភូនាយកដ្ឋានរដ្ឋបាលទូទៅ ចូលរួមដង្ហែរសពលោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ អុីម សត្យា ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ បានចាត់លោកឧត្តមសេនីយ៍ទោ នៅ ចំរើន អនុប្រធាននាយដ្ឋានរដ្ឋបាលទូទៅ ជាតំណាងដឹកនាំប្រតិភូនាយកដ្ឋានរដ្ឋបាលទូទៅ ចូលរួមពិធីដង្ហែរសពលោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា នៃនាយកដ្ឋានរដ្ឋបាលទូទៅ ពីគេហដ្ឋានឆ្ពោះទៅកាន់ឈាបនដ្ឋានដែលជាទីរៀបចំកិច្ចបូជាសពនៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ស៊ិន រិទ្ធា នាយការិយាល័យសិល្បៈ និងកីឡា បានទទួលមរណភាព កាលពីថ្ងៃទីអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យ៧ថ្ងៃ ធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅបុរីលំនៅដ្ឋានវាលស្បូវ ផ្ទះលេខK17 ផ្លូវ F4 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រសៀលថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ និងព្រឹកថ្ងៃចន្ទ ៧កើត ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ៕