General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៣ កញ្ញា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់   

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៦៩,៦៨ក្រាម។

-អុិចស្តាសុី(mdma)= ២៥,៥៨ក្រាម។

-នីមេតាហ្សាប៉ាម(N-Zapam)= ៤០០,៨០ក្រាម។

-គីមីផ្សំ= ១៧,០២ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២២៨,៨៤ក្រាម, MDMA ២៥,៥៨ក្រាម, N-zapam ៤០០,៨០ក្រាម និងគីមីផ្សំ ១៧,០២ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,១៤ក្រាម។

៤ / កំពង់ធំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១១ក្រាម។

៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម។

៦ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់។

៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣,០៨ក្រាម។

៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,២៨ក្រាម។

PM : ២អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨២ក្រាម។

២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,៩១ក្រាម៕