General Commissariat of National Police
.

លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​

Loading

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលា​ម៉ោង៧៖០០នាទី​ព្រឹក​ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​

ក្រោយពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ពិសេសការងារសន្ដិសុខ ៕