ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកងកម្លាំងនគរបាលបាលជាតិ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃ ចន្ទ និងសុក្រជាប្រចាំ។ ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោក លោកស្រី នាយ នាយរងផ្នែក និងមន្ត្រី។
មានប្រសាសន៍សំណេះសំណាលនោះលោកស្នងការ បានក្រើនរំលឹកដាស់តឿនណែនាំផ្តាំផ្ញើ និងពង្រឹងបទវិន័យនគរបាលជាតិកម្ពុជាថ្មីលេខៈ ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីនគរបាលក្រោមឱវាទ ពង្រឹងប្រសិទ្ធិភាពការងារជំនាញប្រចាំថ្ងៃតាមអង្គភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារតាមឋានានុក្រម ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ត្រៀមកម្លាំងអន្តរាគមន៍ប្រចាំការ២៤ម៉ោង លើ២៤នៅហ្នឹងកន្លែងដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហេតុផងដែរ៕