General Commissariat of National Police
.

នគរបាល​ស្រុក​សំឡូត​ បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​រក្សា​ទុក​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​

Loading

​បាត់ដំបង​ ៖​ កាលពី​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៥​និង​២០​នាទី​ នៅ​ចំណុច​ភូមិ​ស្រែ​ជី​ពៅ​ ឃុំ​មាន​ជ័យ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​បាន​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ។​

​ជនសង្ស័យ​ឈ្មោះ​ អែម​ នាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​កំចាត់​ ឃុំ​មាន​ជ័យ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០២​ថង់​ ។​
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​យ៉ា​ម៉ា​ WY)​ ចំនួន​ ៤៩​គ្រាប់​ ។​
-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​លក់​ចំនួន​០១
-​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន​លក់​មួយ​ចំនួន​
-​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​
-​ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ាក​ហុងដា​វេ​វ​ ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1A-1335​ ។​

​បច្ចុប្បន្ន​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕​