General Commissariat of National Police
.

សមត្ថកិច្ចស្រុកសង្កែឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីហិង្សាប្រេីប្រាស់ដែកថ្នាំងអំពៅវាយលើប្រពន្ធបណ្តាលអោយរងរបួសធ្ងន់

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ស្ថិតនៅចំណុចក្រុមទី២៨ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដែកថ្នាំងអំពៅ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ព្រហ្ម ឬទ្ធិសែន ភេទ ប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ប្តី) បានធ្វេីសកម្មភាពយកដែកថ្នាំងអំពៅវាយទៅលេីប្រពន្ធឈ្មោះ យូ សំអាង អាយុ៤៤ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន០៣កន្លែង ត្រូវចំកំភួនដៃខាងឆ្វេងមួយកន្លែងហើមជាំម, ចំពីក្រោយខ្នងមួយកន្លែង ហើមជាំ និងត្រូវចំក្បាលពីក្រោយមួយកន្លែង បែកហូឈាម (រងរបួសធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីទទួលពត៌មាននេះភ្លាម កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម នៃអធិការដ្ឋានគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ព្រហ្ម ឬទ្ធិសែន នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដែកទីបវាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ មានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្តីទាទៅផ្ទះ តែប្រពន្ធមិនព្រមទៅផ្ទះដោយចង់លក់អីវ៉ាន់អោយអស់សិន ។ វត្ថុតាងដកហូតបាន ៖
-ដែកថ្នាំងអំពៅចំនួន ០១ដេីម។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕