General Commissariat of National Police
.

ឧត្តមសេនីយ៍ឯក លឹម តុងហួត ការប្រើប្រាស់App Nodrugម្នាក់ គឺជាអាជ្ញាធរប្រចាំគ្រួសារម្នាក់ “

Loading

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ជូនដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋាននៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន៣០០នាក់នាព្រឹកថ្ងៃថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ។

ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទនិងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម ហែម វីរៈ នាយកវិទ្យាស្ថានជាតិ បានស្វាគមន៍របាយការណ៍ទាំងវិស័យសិក្សាធិការ ការសហការជាមួយបណ្តាប្រទេសនានា និងចូលរួមការបង្ការទប់ស្កាត់បញ្ហាផ្សេងៗក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាព។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំការសួរសុខទុក្ខ អរគុណ កោតសសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ លើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀននៅគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ស្ថានភាពគ្រឿងញៀនក្នុងតំបន់និងសាកលលោកមិនមានសញ្ញាថមថយទេ ធ្វើឱ្យកម្ពុជាបន្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដែលគ្រប់កាល:ទេស:ឈ្មួញតែងឆ្លៀតឱកាសលបលួចចរាចរជួញដូរគ្រឿងញៀនតាមគ្រប់រូបភាពប៉ុន្តែត្រូវសមត្ថកិច្ចតែងបង្រ្កាបបានជាបន្តបន្ទាប់។ជាមួយគ្នានោះលោកក៏បានឱ្យអ្នកចូលរួមទាំងអស់ត្រូវយកចំណេះដឹងពីវគ្គផ្សព្វផ្សាយនេះទៅផ្សព្វផ្សាយបន្តនិងជួយផ្សព្វផ្សាយទាញយកApp Nodrug ៖https://nodrugsnacd.com/download មកប្រើប្រាស់ទទួលចំណេះដឹងនិងរាយការណ៍ករណីគ្រឿងញៀនដើម្បីទទួលបានការឆ្លើយតបដោះស្រាយ និង”អ្នកក្លាប្រើប្រាស់App Nodrugម្នាក់ជាអាជ្ញាធរប្រចាំគ្រួសារម្នាក់”។

ជាមួយគ្នានេះ ក្នុងនាមឯកឧត្តម បណ្ឌិត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះកិច្ចសហការដើម្បីចូលរួមទាំងអស់ដើម្បីធ្វើឱ្យសម្រេចបាននូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាទុក្ខកង្វល់រួមរបស់ប្រជាពលរដ្ឋ ហើយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនឹងបន្តចូលរួមការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនសំដៅការេពារសុខភាពក្នុងវិស័យកសិកម្ម។

បញ្ជាក់៖សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង៖អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug។