General Commissariat of National Police
.

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូ ប្រជាពលរដ្ឋនៅស្រុកសង្កែ

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី០២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ពៅ ស្រីនាត ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ស្លាកលេខ បាត់ដំបង 1K-3846 ជិះចេញទៅបាត់ ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤.៥០នាទី កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាន សុខ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូចំនួន០១ ជារបស់ជនរងគ្រោះ ។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕