General Commissariat of National Police
.

គំរូល្អ អនុប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ស្ម័គ្រចិត្តប្រគល់អាវុធចំនួន ០១ដើម ជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ​ ដើម្បីគ្រប់គ្រងបន្ត

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានចាត់កម្លាំងការិយាល័យ រួមជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅទទួលយកអាវុធចំនួន ០១ដើម ម៉ាក K59 ពីឯកឧត្ដម​ យន់​ ណារ៉ុង​ ឋានៈ​ អនុប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាន សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្ម័គ្រចិត្តប្រគល់ជូន នាយកដ្ឋានគ្រប់គ្រងអាវុធ​ជាតិផ្ទុះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់គ្រងបន្ត។

ក្នុងឱកាសនោះ តំណាងលោកឧត្តមសេនីយ៍ទោ សែម គន្ធា បានចាត់កាយវិការរបស់ឯកឧត្ដម​ យន់​ ណារ៉ុង គឺជាគំរូដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដទៃទៀត និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាវុធលាក់ទុកខុសច្បាប់ សូមប្រញាប់យកមកប្រគល់ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីគ្រប់គ្រងជៀសវាងប្រឈបនឹងច្បាប់៕