ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងនគរបាលជំនាញរបស់ការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវេសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងស្រុកជលគិរី បង្ក្រាបករណីរក្សាទុកជួញដូរ រួមគំនិត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តក្រុង-ស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ (ស្រី ០១នាក់)
-ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបានចំនួន ០៧នាក់ (ស្រី ០១នាក់) នៅចំណុចភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន ០៣កញ្ចប់, ម៉ូតូ ២គ្រឿង, ទូរស័ព្ទ ០៦គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
-ស្រុកជលគីរី ឃាត់ខ្លួនបានចំនួន ០២នាក់ ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀន ១កញ្ចប់តូច, ដំបងឈើ ២កំណាត់, ដំបងប្ញស្សី ៣កំណាត់។
ចំពោះករណីនេះជនសង្ស័យមានគា្នច្រើន ឈានដល់មានការតដៃជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចចំនួន ០៣នាក់ ទទួលរងរបួសថែមទៀតផង៕