General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៨ កក្កដា ចំនួន ៣៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៦នាក់ 

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៦នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៦នាក់ រួមមាន ៖

+ជួញដូរ ៨ករណី ឃាត់ ២១នាក់(ស្រី ៥នាក់)

+ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៥៤៨៦៧,៦៦ក្រាម។

-មេតំហ្វេតាមីន(Wy)= ១០,៣៨ក្រាម។

-កេតាមីន(Ke)= ១២៧៦១៣,៨០ក្រាម។

-អុិចស្តាសុី(mdma)= ១០១៥៣,៤៧ក្រាម។

-ហេរ៉ូអុីន(Heroine)= ៧៧០០,០ក្រាម។

លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១១អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ២៥៤២៩២,៤០ក្រាម, Ke ១២៧៦០៦,៨០ក្រាម និងHeroine ៧៧០០,០ក្រាម។

២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣២៥,១៣ក្រាម។

៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៧,០ក្រាម និងKe ២,៥៩ក្រាម។

៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,៥១ក្រាម។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៧ក្រាម។

៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤៧ក្រាម។

៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៤,៨៥ក្រាម។

៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,១៧ក្រាម។

៩ / ព្រះសីហនុ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ស្រី ១នាក់ រក្សាទុក ៦ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៣នាក់ ស្រី ២នាក់ ចាប់យកIce ៩៣,៥៧ក្រាម, Wy ១០,៣៨ក្រាម, Ke ៤,៤១ក្រាម និងMDMA ១០១៥៣,៤៧ក្រាម។

១០ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

១១ / ឧត្តរមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៦,៥៧ក្រាម។ PM : ២អង្គភាព

១ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៩,៥៦ក្រាម។

២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៦ក្រាម៕